30/09/2025

សូម្បី​តែ​ពេល​សម័យ​នៃ​សេចក្ដី​សង្គ្រោះ​មក​ដល់ ក៏​មិន​មែន​មនុស្ស​គ្រប់​រូប​បានសង្គ្រោះ​ខ្លួន​ឯងបាននោះទេ។ Even when the era of Salvation comes, not everyone saves themselves.






សូម្បី​តែ​ពេល​សម័យ​នៃ​សេចក្ដី​សង្គ្រោះ​មក​ដល់ ក៏​មិន​មែន​មនុស្ស​គ្រប់​រូប​បានសង្គ្រោះ​ខ្លួន​ឯងបាននោះទេ។

Even when the era of Salvation comes, not everyone saves themselves.





វីដេអូនេះ បង្រៀនតាមវគ្គនីមួយៗ អំពីរបៀបទៅកាន់ដែនដីនៃសេចក្តីពិត 
ដែលបាននឹងកំពុងបំបែកកំណត់ត្រាអ្នកទស្សនាច្រើនលើប្រព័ន្ធអ៊ីនធឺណិត។ 

ការណែនាំគឺត្រូវបានពន្យល់
ដូច្នេះ នរណាម្នាក់អាចស្វែងយល់ និងធ្វើតាមតាមរយៈភាសារបស់ពួកគេ

គួរឱ្យចាប់អារម្មណ៍ មិនថាអ្នកចាប់ផ្តើមនៅទីណាក៏ដោយ 
មនុស្សគ្រប់រូបត្រូវធ្វើរៀនវគ្គនេះតាមក្បួនដូចគ្នា ដើម្បីទៅដល់ទឹកដីនៃសេចក្តីពិត
ដែលធ្វើអោយគ្រប់គ្នាមានការងឿងឆ្ងល់។

មនុស្សជាច្រើនបានទៅរៀន ហើយអនុវត្តការណែនាំ
នៅក្នុងវីដេអូជាមួយនឹងភាពចង់ដឹងចង់ឃើញ និងការទន្ទឹងរង់ចាំ។

ថ្មីៗនេះ ក៏មានវីដេអូ​បានបង្ហោះកាន់​តែ​ច្រើន​ឡើង អំពី
អ្នកដែលបានរៀនចប់ និងកំពុងរស់នៅក្នុងដែនដីនៃសេចក្តីពិត ត្រូវបានបង្ហោះ។

ការសម្ភាសន៍ច្រើនជាមួយមនុស្សដែលបានក្លាយជាមនុស្សពេញលេញក៏ត្រូវបានចាក់ផ្សាយ។
«ខ្ញុំ​ក៏មិន​​ជឿ​ថា​ខ្ញុំ​បាន​បង្កើត​វាបាន​នៅ​ពេលនេះកាល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!»។

«ឥឡូវ​នេះ​ខ្ញុំ​គិតថា ​នេះ​ជាមូលហេតុ​ចុង​ក្រោយ​ដែលអរិយធម៌របស់មនុស្ស
បានវិវឌ្ឍន៍ នឹងជាការជួយមនុស្សយ៉ាងច្រើនក្នុងសម័យអ៊ីនធឺណិតនេះ។

ខ្ញុំក៏​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​​​សេចក្តី​ពិត​ដែលបានជួយសង្គ្រោះ​យើង និង​វិធីសាស្ត្រ​ដែលជួយយើង​បាន​សម្រេច»។

“ខ្ញុំពិតជាដឹងគុណខ្លាំងណាស់ ដែលគ្រប់គ្នាព្រមរស់
នៅក្នុងដែនដីនៃសេចក្តីពិត ដោយមិនគិតពីសាសនារបស់ពួកគេ។
ខ្ញុំពិតជា​រំភើប​ចិត្ត​ដែល​បាន​ឃើញ​សេចក្ដី​ស្រឡាញ់​ពិត​កើតមានចំពោះ​មនុស្សជាតិ ការអត់ឱន នឹងការទទួលយក»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏នៅមាន​ការ​រិះគន់​ដែលថា
“គ្មាននរណាម្នាក់ដឹងច្បាស់ទេថា វីដេអូនេះមកពីណា
ហើយយើងមិនគួរជឿវាលឿនពេកទេ
វា​អាច​ជា​ការងារ​បែបសាសនា​»។

" តើ​ការឡើង​ទៅ​ឋានសួគ៌អាច​ងាយ​ស្រួល​យ៉ាងនេះ? វា​មិន​សម​ហេតុផល​ទេ។"

ទោះបីពិភពលោកទាំងមូលកំពុងមានការភ្ញាក់ផ្អើលចំពោះវិធីសាស្ត្រសំអាចចិត្តដែលបានរកឃើញថ្មីនេះក៏ដោយ
មិនមែនមនុស្សគ្រប់គ្នា អាចអនុវត្តតាម ហើយទទួលបានជោគជ័យនោះទេ។

អ្នក​ខ្លះ​បាន​ទៅ​កាន់​កន្លែង​គោរព​សាសនា​របស់​ខ្លួន ហើយ​បន្ត​ការ​បន់ស្រន់។
អ្នកខ្លះសម្រេចចិត្តប្រកាន់ខ្ជាប់នូវគំនិតថា
ឋានសួគ៌គឺជាកន្លែងដែលមនុស្សអាចទៅដល់ក្រោយពីការស្លាប់។

អ្នកខ្លះបានតាំងចិត្តស្វែងរក
វីដេអូបង្រៀននេះបានមកពីណា ដើម្បីបញ្ជាក់ថាវាជាសាសនាឬយ៉ាងណា។

អ្នក​ខ្លះ​គ្រាន់​តែ​អង្គុយ​នៅ​ផ្ទះ ហើយ​បន្ត​មើល​វីដេអូ ប៉ុន្តែ​មិន​ដែល​ចេញ​ពី​ផ្ទះ​ទេ។
អ្នក​ខ្លះ​បាន​ចាប់​ផ្តើម​រៀនវគ្គខាងលើ ប៉ុន្តែ​បាន​ស្លាប់​មុន​ពេល​ដែល​ពួក​គេ​បានដល់ដែនដីនៃសេចក្តីពិត។
ពេល​វេលា​បាន​មក​ដល់​ហើយ ដែល​អ្នក​រាល់​គ្នា​អាច​ទៅ​កាន់​ដែនដី​នៃ​សេចក្តី​ពិត
ប៉ុន្តែមិនមែនគ្រប់គ្នាអាចធ្វើបានទេ។

មិនមែនគ្រប់គ្នាបានចាប់យកឱកាសនេះ ដើម្បីសង្គ្រោះខ្លួនឯងនោះទេ។
ដោយសារតែពួកគេនៅតែមានគំនិតក្លែងក្លាយ ចេះតែសង្ស័យច្រើន និងការគិតមិនយល់ច្បាស់។

ទោះបីជា វិធីសាស្ត្រសំអាចចិត្តនេះជាសេណារីយ៉ូសម្មតិកម្មក៏ដោយ
វាក៏នៅមានភាពស្ទាក់ស្ទើ ទោះបីជារឿងខ្លះបានកើតឡើងក្នុងជីវិតពិតរួចហើយក៏ដោយ។

នេះ​ជា​រឿង​បួន​យ៉ាង​ដែល​អ្នក​គួរ​ចងចាំ​ក្នុង​ការ​ទៅ​កាន់​ពិភព​ពិត។
ទីមួយ ដែនដីនៃសេចក្តីពិត គឺជាកន្លែងដែលអ្នកគួរទៅដោយខ្លួនឯង ពេលអ្នកនៅមានជីវិត។
វាអាចទៅរួច ព្រោះសេចក្តីពិតមានពិតប្រាកដ
វាមាននៅក្នុងចិត្តរបស់អ្នក មិនមែននៅកន្លែងណាឆ្ងាយនោះទេ។

នេះជាផ្លូវតែមួយគត់ដែលមនុស្សម្នាក់អាចរស់នៅក្នុងទឹកដីនៃសេចក្តីពិត
សូម្បីតែបន្ទាប់ពីរាងកាយបានស្លាប់និងបាត់ទៅក៏ដោយ។

ទីពីរ អ្នកត្រូវទៅកន្លែងដែលមានសេចក្តីពិត ដើម្បីឈានទៅដល់ដែនដីនៃសេចក្តីពិត។
បើអ្នកចង់ចាប់ខ្លាឃ្មុំ អ្នកត្រូវទៅភ្នំដែលខ្លាឃ្មុំរស់នៅ
ហើយ​ប្រសិន​បើ​អ្នក​ចង់​ចាប់​ត្រី​បាឡែន អ្នក​ត្រូវ​ទៅ​សមុទ្រ​ដែល​ត្រី​បាឡែន​រស់នៅ។

ដូច​នេះ អ្នក​មិន​អាច​រក​ឃើញ​សេចក្តី​ពិត​ដោយ​គ្រាន់​តែ​អាន ឬ​គ្រាន់តែឮ​អំពី​វា​នោះទេ។

មនុស្សត្រូវតែទៅកន្លែងដែលមានសេចក្តីពិត
ហើយរៀនពីវិធីសាស្ត្រសំអាចចិត្តដើមីទៅកាន់ដែនដីនៃសេចក្តីពិត។

ទី​បី ​សេចក្តី​ពិតមនុស្សម្នាក់កើតឡើងបានគឺមិន​មែនកើតឡើងជាមួយអ្នកដទៃនោះទេ​។
ប្រសិនបើ​ មាន​កន្លែង​ណា​ដែល​គេអាចនាំ​ទៅ​ដែនដីនៃសេចក្តីពិតបាន 
ទីកន្លែងនោះ ជាដែនដីនៃសេចក្តីពិតហើយ។

ដរាបណា វាជាកន្លែងដែលមនុស្សគ្រប់គ្នាកំពុងស្វែងយល់ដើម្បីទៅកាន់ដែនដីនៃសេចក្តីពិត
ទីកន្លែងនោះហើយជាដែនដីនៃសេចក្តីពិត។

ទី​បួន ​ពេលយើងអាចអនុវត្តវិធីសាស្រ្តនេះបានយ៉ាងត្រឹមត្រូវ ពិតជាអាចឈាន​​ទៅ​កាន់​ដែនដីនៃសេចក្តីពិត
នោះហើយជាដំណឹងល្អ សម្រាប់យុគសម័យថ្មីនៃការសង្គ្រោះមនុស្សត្រូវបានចាប់ផ្តើម។
វាមានន័យថា វាដល់ពេលដែលត្រូវបោះបង់ចោលភាពក្លែងក្លាយ ដោយរៀនពីវិធីសាស្រ្តសំអាតចិត្ត។

យុគសម័យនៃការជួយសង្រ្គោះបានមកដល់ហើយ
ហើយនេះជាផ្លូវដើម្បីរស់នៅជារៀងរហូតនៅក្នុងពិភពលោកនេះ។
ម្នាល​ភិក្ខុ​ទាំងឡាយ ទូន្មាន​ឲ្យ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត​ហើយ ធ្វើ​ឲ្យ​ចិត្ត​ទទេស្អាត
ដោយសង្ឃឹមថាមនុស្សនឹងមិនខកខាននៅពេលវេលាមកដល់។

ទោះជាយ៉ាងណាក៏ដោយ នៅមានអ្នកជាប់ជំពាក់នៅក្នុងគំនិតក្លែងក្លាយរបស់ពួកគេ
មិនស្វែងយល់បាន
ហើយពួកគេក៏នៅមិនអាចចាប់យកឱកាសនេះបាន។


To read in English here

Reference: MeditationAfrica